ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ ២០២៣

ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកលីថាញ់ហុងជា សមាជិកក្រុមប្រឹក្សាភិបាលនិងជាប្រធានសមាគមកៅស៊ូវៀតណាម លោក ទ្រង់មិញត្រុង អគ្គនាយករងសម្ព័ន្ធនិងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ដឹកនាំ សាជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជាអមដំណើរជាមួយថ្នាក់ដឹកនាំរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមមានដូចជាលោកលោកស្រីប្រធានអនុប្រធានការិយាល័យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានអញ្ជើញកាត់ខ្សែបូនិងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រកែឆ្នៃកៅស៊ូជីប៉ាខេត្តកំពង់ធំស្ថិតនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅក្រុមហ៊ុនស៊ីអ.ស៊ីខេ អភិវឌ្ឍន៍កៅស៊ូរោងចក្រកែច្នៃជ័រកៅស៊ូជីប៉ាកំពង់ធំឯកឧត្ដម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថារហូតមកដល់ពេលនេះរោងចក្រកែច្នៃជ័រកៅស៊ូជីប៉ា កំពង់ធំបានបញ្ចប់ជាស្ថាពរតាមការកំណត់ដែលបានគ្រោងទុកនិងបានដាក់បញ្ចូលខ្សែបញ្ជូនសង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិតពីរតោនក្នុងមួយម៉ោងឲ្យដំណើរការនេះជារោងចក្រកែច្នៃមួយប្រកបដោយបច្ចេកវិទ្យាទំនើបជាការកត់សម្គាល់នូវដំណើរការនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកក្រុមហ៊ុន អ្នកម៉ៅការសំណង់អ្នកផ្គត់ផ្គង់ឧបករណ៍សម្ភារៈនិងក្រុមហ៊ុនជាមួយដៃគូមួយចំនួនទៀតបានចូលរួមចំណែកក្នុងការបញ្ចប់ការសាងសង់រោងចក្រជាស្ថាពរ ឯកឧត្តមបានបន្តទៀតថាដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ការកែច្នៃផលិតផលកៅស៊ូ និងលើកកម្ពស់តម្លៃទំនិញបង្កើនការប្រកួតប្រជែងនឹងនាំមកនូវប្រសិទ្ធភាពក្នុងផលិតកម្ម និងអាជីវកម្មសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានយល់ព្រមអនុញ្ញាតឲ្យវិនិយោគលើគម្រោងសាងរោងចក្រកែច្នៃជ័រកៅស៊ូជីប៉ាកំពង់ធំ របស់ក្រុមហ៊ុនស៊ីអ.ស៊ីខេ អភិវឌ្ឍន៍កៅស៊ូ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានកោតសរសើរដល់ក្រុមហ៊ុនដែលបានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរការដាក់ឲ្យដំណើរការរោងចក្រកែច្នៃកៅស៊ូជីប៉ាកំពង់ធំនាពេលនេះពិតណាស់នឹងក្លាយជាផ្នែកមួយបន្ថែមទៀតក្នុងការជំរុញសេដ្ឋកិច្ចជាពិ សេសជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកសណ្តាន់ផ្ទាល់ឲ្យកាន់តែរីកចម្រើន ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគកៅស៊ូវៀតណាមទាំងអស់និងសូមគាំទ្រនិងស្វាគមន៍វិនិយោគិនវៀតណាមបន្តអនុវត្តផែនការវិនិយោគក្នុងខេត្តកំពង់ធំឲ្យបានកាន់តែច្រើនថែមទៀត។

ព័ត៌មានទាក់ទង